ព័ត៌មានជាតិ

អបអរសាទរ! ក្រសួងចំនួន ៣ ទទួលបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ នៅកម្ពុជា

BY
srey nuch
December 1, 2022

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ រាជធានីភ្នំពេញពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៥ខេត្ត/ក្រុង។

បន្ទាប់ពីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ យ៉ាងស្វិតស្វាងអស់រយៈពេលជាង ១០ថ្ងៃ កន្លងមកនេះ កីឡាករ កីឡាការិនីនៅតាមបណ្ដាលរាជធានី-ខេត្ត បានខិតខំប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រកួតដណ្តើមយកមេដាយដោយទទួលបាននូវមេដាយចំនួនសរុប ១២៣២គ្រឿង។ ក្នុងនោះឃើញថា ក្រសួងមហាផ្ទៃទទួលបានមេដាយសរុបចំនួន២១៤ រួមមាន៖ មាសចំនួន ១០៤គ្រឿង, ប្រាក់ចំនួន ៦១គ្រឿង, សំរិទ្ធចំនួន ៤៩គ្រឿង។ ក្រសួងការពារជាតិទទួលបានមេដាយសរុបចំនួន១២៤ រួមមាន៖ មាសចំនួន ៦០គ្រឿង, ប្រាក់ចំនួន ៣៣គ្រឿង, សំរិទ្ធចំនួន ៣១គ្រឿង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសរុបចំនួន៧៧ រួមមាន៖ មាសចំនួន ២៩គ្រឿង, ប្រាក់ចំនួន ២៤គ្រឿង, សំរិទ្ធចំនួន ២៤គ្រឿង ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: