យ៉ាងណាក៏ជាខ្មែរតែមួយ! តារារ៉េប ជីដេវីត ឈរមើល វណ្ណដា ច្រៀងផ្ទាល់ទាំងស្នាមញញឹម ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង (មានវីដេអូ)
- December 1, 2022
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។
ក្នុងនោះក៏មានទស្សនីយភាពសិល្បៈជាច្រើនរួមទាំងបុរាណ និងសម័យ បូកលាយបញ្ជូលគ្នា ជាពិសេសការសម្តែងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ,លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត ដែលមានការទាក់ទាញនិងការគាំទ្រខ្លាំងពីទស្សនិកជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលដែរលោក ម៉ាន់ វណ្ណដា កំពុងច្រៀងបទចម្រៀង Time to rise ជាមួយនឹងព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ គេក៏សង្កេតឃើញលោក ងួន ចាន់ដេវីត បានមកឈរទស្សនាទាំងស្នាមញញឹម ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២ មានការភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង។ យោងតាមការបង្ហោះវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rous SovanBorey បានសរសេររៀបរាប់ថា៖ «នៅទីបំផុតអ្វីដែលអ្នកទាំងអស់គ្នារង់ចាំបានមកដល់ហើយ Idol With Idol បានជួបគា្នហេីយ»៕
- Share This Post: