អន្តរជាតិ

កូរ៉េខាងត្បូងត្រូវខាតបង់ប្រាក់អស់ជាង ១​,២ ពាន់លានដុល្លារ ក្រោយក្រុមអ្នកដឹកបើកបររថយន្តដឹកទំនិញធំៗនាំគ្នាធ្វើបាតុកម្ម

BY
Pheakdey
December 1, 2022

កូរ៉េខាងត្បូង៖ គិតត្រឹមពេលនេះបាតុកម្មតវ៉ារបស់ក្រុមអ្នកបើកបររថយន្តដឹកទំនិញធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឈានចូលដល់ថ្ងៃទី ៨ ហើយ ខណៈដំណោះស្រាយរួមមួយរវាងរដ្ឋាភិបាលជាមួយនិងក្រុមអ្នកបើកបរនៅមិនទាន់អាចរកឃើញនៅឡើយទេ។ គួរកត់សម្គាល់ថា ហេតុផលដែលនាំឲ្យមានបាតុកម្មតវ៉ានេះកើតឡើងគឺផ្តើមចេញពីវិបត្តិនៃការឡើងថ្លៃតម្លៃប្រេងឥន្ទនៈជាសលក ដែលធ្វើឲ្យការដឹកជញ្ជូនត្រូវមានការចំណាយខ្ពស់ជាងធម្មតា ខណៈប្រាក់ឈ្មួលរបស់ក្រុមអ្នកបើកបរនៅបន្តរក្សាដូចធម្មតា។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះបានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់អ្នកបើកបររថយន្តដឹកទំនិញទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការដឹកជញ្ជូននិងការនាំចេញផលិតរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ទីផ្សារបរទេសយ៉ាងខ្លាំង ខណៈបើគិតជាទឹកប្រាក់វិញគឺការធ្វើបាតុកម្មជាង ១សប្តាហ៍នេះបានធ្វើឲ្យប្រទេសកូរ៉េខាងត្រូវខាតបង់ចំណូលពីការនាំទំនិញចេញប្រមាណជា ១,៦ លានលានវ៉ុន (ជាង ១,២ ពាន់លានដុល្លារអាមេរិក) ឯណោះ។ សូមបញ្ជាក់ជូនថា ការរាំងស្ទះក្នុងវិស័យដឹកជញ្ជូននេះក៏បានប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់កូរ៉េខាងត្បូងផងដែរ ដ្បិតខាងក្រុមហ៊ុនត្រូវផ្អាកការផលិតរបស់ពួកគេរហូតដល់វិស័យដឹកជញ្ជូនអាចដំណើរការជាធម្មតាបានវិញ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: