ព័ត៌មានជាតិ

អបអរសាទរ! ក្រុមស្រាវជ្រាវជីវៈចម្រុះបាតសមុទ្រ បញ្ចប់ការស្រាវជ្រាវនៅបាតសមុទ្រនៅប្រជុំកោះពូលូវ៉ៃ ប្រកបដោយជោគជ័យ

BY
srey nuch
December 2, 2022

ក្រុមស្រាវជ្រាវជីវចម្រុះបាតសមុទ្ររបស់ កម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ Fauna and Flora International ហៅកាត់ FFI មានក្តីសោមនស្សរីករាយបំផុតដែរពួកយើងបានបញ្ចប់កិច្វការស្រាវជ្រាវនៅធនធានលើបាតសមុទ្រនៅប្រជុំកោះប៉ូលូវ៉ៃ របស់ប្រទេសកម្ពុជា ប្រកបដោយជោគជ័យ ដែលមានការសហការពីក្រុមហ៊ុនខ្មែរដាយគ្រុប ខូដារដាយវឺ និង មូលិធិកោះសង្សារ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី2 ក្នុងឆ្នាំ 2022នេះ ដែលពួកយើងបានធ្វើការស្រាវជ្រាវជីវចម្រុះបាតសមុទ្រនៅទីតាំងកោះពូលូវៃនេះ។ ហើយពួកយើងក៏ជាក្រុមការងារដំបូងគេ នៅប្រទេសកម្ពុជាដែរបានធ្វើការស្រាវជ្រាវនេះផងដែរ។

កិច្ចស្រាវជ្រាវគឺដើម្បីការវាយតំលៃសក្តានុពល និងសុខភាពប្រព័ន្ធអេកូស៊ី និងជីវចម្រុះ បាតសមុទ្រ។ ប្រជុំកោះពូលូវ៉ៃ នៃប្រទេសកម្ពុជា ពោពេញដោយសក្តានុពល មានជីវចម្រុះសម្បូរបែប ប្រភេទផ្កាដ៏ស្រស់ស្អាត និងស្រស់បំព្រង។ ការថែររក្សាជម្រកផ្កាថ្មប៉ប្រះទឹក គឺមានសារសំខាន់បំផុតសម្រាប់សេដ្ជកិច្ចជាតិ និងប្រជានេសាទក្នងតំបន់។ ជាមួយគ្នាដែរ ការលុបបំបាត់នូវវិធីនេសាទដែលគ្មាននិរន្តរភាព និងបំផ្លាញជម្រកផ្កថ្មប៉ប្រះទឹក គឺជាការសំខាន់បំផុត ដើម្បីធានាបានសុខភាពសមុទ្រ កំណើនផលនេសាទ និងសក្តានុពលទេសចរ។ បន្ថែមពីលើកិច្ចការស្រាវជ្រាវជីវចម្រុះបាតសមុទ្រនេះផងដែរ ក៏មានការរួមពីសំណាក់ក្រុមហ៊ុនឯកជន ខ្មែរដាយគ្រុប ក្នុងការផ្តិតយករូបភាព វីដេអូរស្អាតៗ របស់ជីវចម្រុះបាតសមុទ្រ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ ដើម្បីលើកកម្ពស់កិច្ចការងារអភិរក្សធនធានបាតសមុទ្រ ក៏ដូចជាវិស័យទេសចរណ៌បាតសមុទ្រសម្រាប់ប្រទេសកម្ពុជាផងដែរ។

ក្នុងនោះដែរក៏មានក្រុមការងារមុជទឹកកម្ពុជា The Sea Guardian  ដែលមានលោក កាន់ ភារៈ ជាប្រធាន ក្រោមការដឹកនាំ ផ្តួចផ្តើមបង្កើត និងបញ្ជារផ្ទាល់ពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវបានទទួលការបង្ហាត់បង្រៀនអោយមានចំណេះដឹង និងសមត្ថភាព ក្នុង ស្រាវជ្រាវកំណត់តំបន់ផ្កាថ្ម ថែរក្សាអភិរក្ស ការពារជីវៈចម្រុះ ថតរូបជាដើម។ ទន្ទឹមនឹងនោះ ក្រុមការងារក៏មានសកម្មភាពសម្អាតផ្កាថ្ម នៅតាមបណ្តាកោះមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាចូលរួមថែរក្សាជីវៈចម្រុះក្រោមបាតសមុទ្រឱ្យមានសុខភាពល្អ។ វាជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាផងដែរ ដោយកិច្ចការស្រាវជ្រាវនេះ មានការចូលរួមពីសំណាក់អ្នកជំនាញ និងអ្នកមុជទឹកដែលជាជនជាតិខ្មែរទៀតផង។

យើងខ្ញុំក៏សូមថ្លែងអំណរគុណក្រៃលែងទៅកាន់ ក្រុមមុជទឹកទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំង លោកមេបញ្ជារការដែលប្រចាំនៅលើកោះពូលូវៃ ដែលបានជួយសម្រួលអោយការងាររបស់យើងប្រព្រឹត្តទៅដោយរលូន។

Share This Post: