អន្តរជាតិ

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​កូរ៉េខាងជើង ៣​នាក់​ ក្រោយ​ការ​សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM

BY
autoadmin
December 2, 2022

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ ៣នាក់ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដែលមានទំនាក់ទំនងជាមួយកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបំផុត និងធំបំផុតរបស់ប្រទេសនេះកាលពីខែមុន។

លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារសម្រាប់ភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រតនាគារកំពុងចាត់វិធានការក្នុងការសម្របសម្រួលត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន ប្រឆាំងនឹងមន្ត្រីដែលមានតួនាទីនាំមុខក្នុងកម្មវិធី WMD និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់កូរ៉េខាងជើង»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: