ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»

BY
srey nuch
December 3, 2022

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញអនុក្រឹត្យ សម្រេចការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” សរសេរជាអក្សរកាត់ “ម.ក.គ.ម- ២០២៥។ សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។ នៅក្នុងសារលិខិត បានឱ្យដឹងទៀតថា ម.ក.គ.ម មានប្រភពធនធានពី៖

-វិភាគទានដំបូងពីថវិការដ្ឋចំនួន ១២៣ ១៨០ លានរៀល សមមូលនឹងប្រមាណ ៣០(សាមសិប) លានដុល្លារអាម៉េរិក

-វិភាគទានថវិការដ្ឋសម្រាប់ឆ្នាំ២០២៣, ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្ដែង និង

-វិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត៕ សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖

Share This Post: