សិល្បៈ

ល្អមែនទែន! លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កើតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ

BY
Naren
December 19, 2022

លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម ថ្មីៗនេះបានប្រកាសពីគម្រោងបង្កើត APP Ream ដើម្បីគាំទ្រ និងបង្កើតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺរឿងល្បុក្កតោ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដើម្បីឱ្យ APP Ream មានការគាំទ្រនិងស្គាល់ច្រើន ម្ចាស់ផលិតកម្មរាម រូបនេះនឹងរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ចកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុងវីដេអូពាណិជ្ជកម្មនេះតែម្តង។

អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «Ream the undeveloped គុនល្បុក្កតោ? ក្រុមគាត់មកខមមិនជាច្រេីនតែខ្ញុំចាប់អារម្មណ៍តែខមមិនមួយនេះ ចង់ដឹងហេតុផលចាំខ្ញុំបកស្រាយប្រាប់អ្នកជិតខាង ទោះខ្ញុំដេីរយឺតតែខ្ញុំបានដេីរទៅមុខហេីយមិនឈប់ ជាដំបូងខ្ញុំបានបង្កេីតផលិតកម្មរាម បន្ទាប់ផលិតបទអ្នកចម្បាំងដេីម្បីប្រម៉ូតគុនល្បុក្កតោ ហេីយឥលូវនេះខ្ញុំបានបង្កេីត App Ream មួយទៀតសម្រាប់ការគាំទ្រ និង បង្កេីតកុនខ្មែរបន្ថែមទៀតក្នុងនោះគោលដៅធំគឺ រឿងល្បុក្កតោ។

មួយទៀតដែលអាចឱ្យ App Ream ល្បីល្បាញមានអ្នកស្គាល់ច្រេីន ខ្ញុំបានរៀបចំជាខ្សែភាពយន្ដខ្លីមួយដែលជាពាណិជ្ចកម្មផ្សព្វផ្សាយ App Ream ហេីយយកឈុតល្បុក្កតោជាធំមកដាក់ក្នុង TVC នេះ គោលដៅធំគឺ៖
ទី ១ ជាកាដូធំអបអរសាទគុនល្បុក្កតោបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក
ទី ២ ផ្សព្វផ្សាយល្បុក្កតោ តាមរយៈ ត្រៀមថតកុនល្បុក្កតោខ្នាតធំឆាប់ៗនេះ
ទី ៣ ផ្សព្វផ្សាយ App Ream ដែលជាកន្លែងផលិតរឿងជាច្រេីន (លេីកស្ទួយកុនខ្មែរ )

ចឹងសួរថាក្រុមគាត់មកខមមិនពាក្យ undeveloped នេះខ្ញុំមិនទទួលទេ ខ្ញុំមិនបាក់ទឹកចិត្ត ព្រោះខ្ញុំបានរៀបចំ (plan)
ផែនការណ៍រួចហេីយ មិនមែនចេះតែចេញដោយមិនមានការរៀបចំនោះទេ យល់? ឈប់ក្ដៅក្រហាយ តែត្រូវ ទទួលស្គាល់ការពិត
#គុនល្បុក្កតោខ្មែរ#យុទ្ធនាការផ្សព្វផ្សាយក្បាច់គុនល្បុក្តតោអោយល្បីរន្ទឺ#ផលិតកម្មរាមជូនកាដូធំដល់គុនល្បុក្កតោ#Appreamគាំទ្រខ្សែភាពយន្ដគុនល្បុក្កតោ»៕

Share This Post: