សិល្បៈ

ពិធីករលោក សុខ រ៉ាស៊ី ភ័យចង់គាំងបេះដូង ជិះកង់បី អស់តែជាង១ម៉ឺនរៀល ច្រឡំស្កេន QR code បាញ់លុយជាង ១ម៉ឺនដុល្លារ តែសំំណាងប៉ះចំអ្នកបើកកង់បីចិត្តល្អដកលុយអោយវិញ

BY
srey nuch
December 26, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក សុខ រ៉ាស៊ី ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប និងមានការគាំទ្រជាច្រើនពីសំណាក់មហាជននោះ បានចែករំលែកបទពិសោធន៍មួយ ទៅដល់បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់ កុំឱ្យដូចរូបលោក ដោយកាលពីព្រឹកមិញលោក សុខ រ៉ាស៊ី ​បានស្កេន QR code ច្រឡំបាញ់លុយឱ្យផាសអេបជាង ១ម៉ឺនដុល្លារ តែសំំណាងប៉ះចំផាសអេបចិត្តល្អដកលុយអោយវិញ។

ក្នុងនោះ លោក សុខ រ៉ាសុី បានសរសេរយ៉ាងដូច្នេះថា៖ “ភ័យចង់គាំងបេះដូង បងប្អូន ច្រឡំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE មានសងខាង ដុល្លារ និង រៀល ចេះសំណាង បងរត់កង់បី មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំណាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ! “

ប្រភព៖ Mc Rasy Sok – សុខ រ៉ាសុី

Share This Post: