សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ

BY
Naren
December 28, 2022

Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥ Miss Grand International 2022។ ក្រោយពីបានកាន់តំណែងជាលំដាប់រងទី៥ កញ្ញាមមាញឹកជាខ្លាំងជាមួយនឹងស្ថាប័នMiss Grand International មានការងារជាបន្តបន្ទាប់នៅប្រទេសថៃ។

ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ការងាររយៈពេល៣ខែ នៅក្រៅប្រទេស នៅថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ។ កញ្ញាបានសរសេររៀបរាប់ថា៖« ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ«ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International 2022 ឥឡូវនេះនាងខ្ញុំមានគម្រោងនិងឱកាស ធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ បន្ទាប់ពីចំណាយពេលវេលារយៈពេល៣ខែកន្លងមក តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិនិងបំពេញភារកិច្ចមួយចំនួនជាមួយ Miss Grand International Organization ក្នុងនាមជា 5th Runner Up។

ថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបញ្ជាក់ពីព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។ នៅវេលាម៉ោង៦:២៥នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង ៧:៣៥នាទីយប់ ចង់ប្រាប់ថា នឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅប្រលានទាំងអស់គ្នាណា កំឡុងម៉ោង8យប់ សង្ឃឹមថាបានជួបពុកម៉ែបងប្អូនពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំ ពីមុនថាចង់អោយគេមកខ្មែរ ឥឡូវគេមកហើយណា ។ អរគុណ»៕

Share This Post: