ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង អនុញ្ញាតបើកឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគីឡូម៉ែត្រ ៧៤+០០០ ដល់១១៥+០០០

BY
srey nuch
January 3, 2023

ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

Share This Post: