Der Daily

ល្ងាចថ្ងៃសុក្រហើយ! តោះបបួលគ្នាមកសាក សាច់អាំងជប៉ុន ជាមួយតុបតែងរចនាតាមបែបជប៉ុន នៅបឹងត្របែកយើងនេះ

BY
Naren
January 6, 2023

Wagyu.Gang Yakiniku ជាហាងថ្មីមានបម្រើជូនសាច់អាំងបែបជប៉ុន មានទីតាំងនៅម្ដុំបឹងត្របែក។ មិនត្រឹមតែប៉ុណ្ណោះនៅ Wagyu.Gang Yakiniku មានសាច់គោ សាច់ជ្រូកស្រស់ៗថ្មីៗ មានគុណភាពខ្ពស់ជាមួយនឹងជម្រើសដ៏ច្រើនតម្លៃសមរម្យ មិនត្រឹមតែប៉ុណ្ណោះនៅទីនេះក៏មានមុខម្ហូបបែបថៃដ៏សម្បូរបែបផងដែរ។

នៅហាង Wagyu.Gang Yakiniku នេះមានបរិយាកាស out door ធំទូលាយតុបតែងរចនាតាមបែបជប៉ុន ចំណែកឯសេវាកម្មក៏ល្អបុគ្គលិកមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់និងអតិថិជនបានល្អ។ ហាងសាច់អាំង Wagyu.Gang Yakiniku ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់។ ទីតាំង: ផ្លូវលេខ 101, បឹងត្របែក, នៅខាងក្រោយហាង V-Friend លេខទូរស័ព្ទ៖ 069 324 248 / 095 324 248៕

Share This Post: