Der Daily

មេឃត្រជាក់ៗ! ទៅហុតស៊ុបក្តៅៗ នៅ «ហាងស៊ុបពពែភ្នំពេញតាម៉ាប់ ឡុង ធីតា» ម្តង

BY
Naren
January 7, 2023

ចូលដល់ខែវស្សាហើយ ធ្លាក់ភ្លៀងមេឃត្រជាក់ៗ ស្រាប់តែនឹកឃើញចង់ញ៉ាំអាហារណាដែលក្តៅៗ ច្បាស់ណាស់ជម្រើសនេះគឺស៊ុបតែម្តង។ នៅថ្ងៃនេះ DER DAILY ក៏សូមណែនាំនូវហាងស៊ុបពពែដ៏ល្បីមួយ គឺ ហាងស៊ុបពពែភ្នំពេញតាម៉ាប់ ឡុង ធីតា ដែលគាត់បានបើកសាខាជាច្រើនទីតាំងនៅភ្នំពេញ ហើយថ្មីៗនេះម្ចាស់ហាងក៏បានបើកសាខាថ្មីថែមទៀតគឺនៅ ខណ្ឌឬស្សីកែវ (ច្រកចូល ហ្គ្រេនភ្នំពេញ)។

សម្រាប់អ្នកចូលចិត្តស៊ុបពពែ គឺសូមណែនាំហាងមួយនេះ ដែលស៊ុបពពែ ចុងភៅបានចម្អិនឈ្ងុយឆ្ងាញ់ អ្នកញ៉ាំមិនបាច់បារម្ភអំពីបញ្ហាក្លិនឆ្អេះនោះទេ។ ក្រៅពីស៊ុប ក៏មានពពែអាំង និងសាច់ពពែឆា ផងដែរ។ ជាមួយនឹងតម្លៃក៏សមរម្យ សម្រាប់ស៊ុបពពែ១ឈុត ៥ម៉ឺនរៀល ក្នុងនោះក៏មានឈុតពិសេស សម្រាប់អ្នកមានគ្នីគ្នាច្រើន តម្លៃ៣០ដុល្លារ។
ហាង: ស៊ុបពពែភ្នំពេញ តាម៉ាប់ ឡុង ធីតា ហ្គ្រេនភ្នំពេញ ទីតាំង: ផ្ទះលេខ 24 ផ្លូវ342 សង្កាត់ច្រាំងចំរេះ 2 ខណ្ឌឬស្សីកែវ (ច្រកចូល ហ្គ្រេនភ្នំពេញ) លេខទូរស័ព្ទ​:017 991 343, 010 991 343៕

Share This Post: