សិល្បៈ

អបអរសាទរ! បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា ក្លាយជាអ្នកគ្រងមកុដ Miss Pre Teen International 2023 នៅប្រទេសថៃ

BY
srey nuch
January 9, 2023

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣កាលពីម្សិលមិញនេះ ពិតជារឿងមួយគួរឱ្យដ៏រំភើប ដោយបវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា អាយុ ១៤ឆ្នាំ ជាតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតលើឆាកអន្តជាតិនៅប្រទេសថៃ ក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ «Miss Pre Teen International 2023» និងបានប្រកួតយកឈ្នះមកុដឯកថែមទៀត។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ Team Cambodia Pageant បានបង្ហោះសារ អបអរសាទរទៅកាន់បវរកញ្ញា ឃឿន ប៉ូលីកា ដោយសរសេររៀបរាប់ថា៖ “Miss PreTeen International 2023 គឺកម្ពុជា ឃឿន ប៉ូលីកា អាយុ ១៤ឆ្នាំ បានគ្រងមកុដ Miss Pre Teen International 2023 នៅឯប្រទេសថៃហើយ អបអរសាទរក្មេងស្រីដ៏អង់អាចរបស់កម្ពុជា “

គួរបញ្ជាក់ផងដែរ បវរកញ្ញាវ័យក្មេងកម្ពុជា ឃឿន ប៉ូលីកា ម្ចាស់មកុដ Miss Preteen Junior World នឹងមកដល់នៅថ្ងៃស្អែក ១១៖៣០នាទី កុំភ្លេងរងចាំទទួលទាំងអស់គ្នា៕

Share This Post: