កីឡា

Arsenal បំបែកកំណត់ត្រាថ្មីមួយក្រោយបំបាក់ Spur ក្នុងលទ្ធផល ២ : ០

BY
Pheakdey
January 16, 2023

អង់គ្លេស៖ ក្លឹបបាល់ទាត់ Arsenal បានលុតក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ២ : ០​ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ១៨ក្នុងក្របខណ្ឌលីកបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស។ នៅក្នុងចំណោមគ្រាប់បាល់ចំនួន ២គ្រាប់របស់ក្រុមកាំភ្លើងធំគឺមាន ១គ្រាប់ជាបាល់ Own Goal (ទាត់បាល់ចូលទីខ្លួនឯង) របស់អ្នកចាំទីនៃក្លឹបមាន់ខ្នាយមាសគឺកីឡាករ Hugo Lloris នៅនាទី ទី១៤​ និង ១គ្រាប់ទៀតជាការទាត់បញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ Martin Odegaard នៅនាទី ទី៣៦។

ជ័យជំនះនេះមិនត្រឹមតែបានជួយឲ្យក្លឹប Arsenal អាចរកបាន ៣ពិន្ទុបន្ថែមទៀតនោះទេ តែវាបានជួយឲ្យក្លឹបកាំភ្លើងធំអាចបង្កើតបានប្រវត្តិសាស្រ្តថ្មីឲ្យក្លឹបផងដែរ។ កំណត់ត្រាថ្មីមួយដែលក្លឹប Arsenal មិនដែលធ្លាប់ធ្វើបាននោះគឺ ការលេង ១៨ប្រកួត និងអាចរកពិន្ទុបានរហូតដល់  ៤៧ពិន្ទុ។ នៅក្នុងការប្រកួតទាំង ១៨ដងនោះ គឺក្លឹប Arsenal បានទទួលជ័យជំនះចំនួន ១៥ប្រកួត ស្មើ ២ប្រកួត និងចាញ់តែ ១ប្រកួតប៉ុណ្ណោះ ខណៈគិតត្រឹមពេលនេះក្លឹប Arsenal មានពិន្ទុដាច់គេចំនួន ៨ពិន្ទុផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal

Share This Post: