កីឡា

Arsenal, Man Utd និង Newcastle កំពុងប្រជែងគ្នាទិញយកកីឡាករ Osimhen ក្នុងតម្លៃជាង ១៦០លានដុល្លារពីក្លឹប Napoli

BY
Pheakdey
January 17, 2023

អង់គ្លេស៖ ក្លឹបបាល់ទាត់ធំៗចំនួន ៣នៃក្របខណ្ឌ Prime League កំពុងប្រជែងគ្នាទិញយកកីឡាករ Victor Osimhen ពីក្លឹប​បាល់ទាត់ Napoli នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករានេះ។ ក្លឹបទាំង ៣នៃក្របខណ្ឌលីកកំពូលអង់គ្លេសនោះមានដូចជា ក្លឹបកាំភ្លើងធំ Arsenal ក្លឹបបិសាចក្រហម Manchester United និងក្លឹប Newcastle ជាដើម។

ប្រភពខាងលើបានបន្តថា ក្លឹបទាំង​ ៣នឹងធ្វើការប្រជែងគ្នាតាមរយៈការផ្តល់ជម្រើសនៃការកំណត់លក្ខខណ្ឌផ្សេងៗអាស្រ័យលើការចរចារផ្ទាល់ជាមួយនឹងកីឡាករ ខណៈតម្លៃនៃការទិញផ្តាច់កុងត្រាវិញគឺមានតម្លៃ ១៥០លានអឺរ៉ូ (១៦២,២ លានដុល្លារ)។ សូមបញ្ជាក់ថា  Victor Osimhen គឺជាកីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ ២៤ឆ្នាំ បច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អបំផុតនៅក្នុងក្របខណ្ឌបាល់ទាត់ Serie A របស់ប្រទេសអ៊ីតាលីក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

Share This Post: