កីឡា

Arsenal នឹងនាំយក Raheem Sterling មកចូលរួមក្រុម

BY
Pheakdey
January 18, 2023

អង់គ្លេស៖ ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal នឹងក្លឹបតោខៀវ Chelsea បានព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡការខ្សែយុទ្ធ Raheem Sterling ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Goal នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករានេះ។

យ៉ាង​ណាក្តី តម្លៃនៃការផ្ទេរនិងពេលវេលាជាក់ស្តែងនៃការបង្ហាញខ្លួនឲ្យក្លឹប Arsenal ដែលជាក្លឹបថ្មីគឺរបស់កីឡាករវ័យ ២៨រូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ គួរបញ្ជាក់ជូនថា បច្ចុប្បន្នកីឡាករ Raheem Sterling សញ្ជាតិអង់គ្លេសកំពុងតែរងរបួស និងត្រូវសម្រាករហូតដល់ ៦ខែ ខណៈអតីតកីឡាកររបស់ក្លឹប Manchester City រូបនេះតែងបង្ហាញទម្រង់លេងបានយ៉ាងល្អទាំងសម្រាប់ក្លឹបនិងក្រុមជម្រើសជាតិនាពេលកន្លងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Goal

Share This Post: