Luis Suarez ធ្វើឲ្យកក្រើកនៅប្រេស៊ីលដោយរូបគេអាចរកបាន hat-trick ត្រឹមតង់ទី ១ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី
- BY
- Pheakdey
- January 18, 2023
ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់ Barcelona គឺគីឡាករ Luis Suarez បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី ដោយកីឡាករវ័យ ៣៥រូបនេះអាចរកបានគ្រាប់បាល hat-trick (ទាត់ចូលចាប់ពី ៣គ្រាប់ឡើងទៅនៅក្នុងមួយប្រកួត) ខណៈការប្រកួតទើបនឹងចាប់ផ្តើមបានត្រឹមតង់ទី ១ប៉ុណ្ណោះ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នកីឡាករសញ្ជាតិអ៊ុយរូហ្គាយបានចុះកុងត្រាលេងឲ្យក្លឹបបាល់ទាត់ Grêmio នៃក្របខណ្ឌលីកបាល់ទាត់កំពូលនៃប្រទេសប្រេស៊ីល រយៈពេល២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០២៣-២០២៥។ គួររម្លឹកជូនថា Luis Suarez ធ្លាប់ឈ្នះពានរង្វាន់ធំៗជាច្រើនជាក្លឹប Barcelona នៅអំឡុងឆ្នាំ ២០១៤-២០២០ ក្រោយមករូបគេបានផ្ទេរទៅលេងឲ្យក្លឹប Atlético Madrid ក្នុងឆ្នាំ ២០២០-២០២២ និងលេងឲ្យក្លឹប Nacional ក្នុងឆ្នាំ ២០២២-២០២៣៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Goal
- Share This Post: