កីឡា

Ronaldo ស៊ុតបាន ២គ្រាប់ក្នុងការបង្ហាញខ្លួនដំបូង ខណៈ Saudi All-Stars ចាញ់ PSG ក្នុងលទ្ធផល ៤-៥

BY
Pheakdey
January 20, 2023

ជំនួបមិត្តភាពរវាងក្លឹបបាល់ទាត់ Paris Saint-Germain និងក្រុម Saudi All- Stars បានបិទបញ្ចប់ទៅដោយលទ្ធផលក្រុមអ្នកមាននៅបារាំងអាចយកឈ្នះលើក្រុមកីឡាករចម្រុះរបស់ក្លឹបបាល់ទាត់អាជីពនៅអារ៉ាប៊ីសាអូឌីត ៥ ទល់ ៤។ កីឡាករសំខាន់ៗនៃក្រុមទាំងសងខាងសុទ្ធតែអាចរកបានគ្រាប់បាល់នៅក្នុងការប្រកួតដ៏ស្វិតស្វាញអស់ ៩០នាទីនៅលើទីលាន និងនៅក្រោមក្រសែភ្នែកអ្នកទស្សនារ៉ាប់ម៉ឺននាក់។

កីឡាករ Cristiano Ronaldo អាចស៊ុតបានចំនួន ២គ្រាប់នៅក្នុងការបង្ហាញខ្លួនដំបូងរាប់ចាប់ពេលពីពេលដែលបានផ្ទេរទៅលេងឲ្យក្លឹប Al-Nassr មក ដោយនៅក្នុងនោះមានការស៊ុតបាល់ពិន័យមួយគ្រាប់នៅនាទី ទី ៣៤ និង ១គ្រាប់ទៀតសម្រេចបាននៅនាទី ទី ៤៥+៦។ ដោយឡែកសម្រាប់គ្រាប់ទាំង ៥ របស់ PSG វិញគឺអាចរកបានដោយ កំពូលកីឡាករ Lionel Messi, Kylian, Ramos, Marquinhos ខណៈ Mbappe អាចរកបាន ២គ្រាប់ម្នាក់ឯង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Scores

Share This Post: