កីឡា

Al Nassr គ្រោងនាំយក Luka Modric ទៅលេងជាមួយ Ronaldo តាមរយៈការផ្តល់កុងត្រាដែលមានតម្លៃជាង ៤៣លានដុល្លារ

BY
Pheakdey
January 25, 2023

អារ៉ាប៊ីសាអូឌីត៖ យោងតាម Page Facebook ផ្លូវការរបស់ក្លឹបបាល់ទាត់ Al Nassr បានឲ្យដឹងថា ក្លឹបអ្នកមានរបស់អារ៉ាបីសាអូឌីតមួយនេះបានដាក់ដំណើរទិញយកកីឡាករ Luka Modric ពីក្លឹប Real Madrid ជាផ្លូវការហើយ ដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះទៅចូលរួមក្រុមនៅក្នុងរដូវកាលថ្មីនេះ។

ប្រភពខាងបានបន្តថា នៅក្នុងសំណើររបស់ក្លឹបបាល់ទាត់ Al Nassr នោះ គឺក្លឹបគ្រោងនឹងផ្តល់កុងត្រាឲ្យកីឡាករ Luka Modric ក្នុងរយៈពេល ២ឆ្នាំកន្លះ ខណៈកុងត្រានោះមានតម្លៃរហូតដល់ជាង ៤០លានអឺរ៉ូ (ជាង ៤៣លានដុល្លារអាមេរិក)។ ប្រសិនបើកីឡាករសញ្ជាតិក្រូអាតរូបនេះយល់ព្រមផ្ទេរទៅលេងឲ្យក្លឹបមែន Al Nassr គឺរូបគេនឹងលេងចាប់ដៃគូជាមួយនឹងកីឡាករ Cristiano Ronaldo៕

អត្ថបទ៖ ភក្តី

Share This Post: