កីឡា

Chelsea អាចនឹងលក់ Kai Havertz ក្នុងតម្លៃជាង ៦៤លានដុល្លារនារដូវក្តៅនេះ

BY
Pheakdey
January 25, 2023

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃ ពុធ ទី២៥ ខែមករានេះបានឲ្យដឹង​ថា ក្លឹបតោខៀវ Chelsea អាចនឹងដាក់លក់កីឡាករ Kai Havertz ក្នុងតម្លៃក្នុងតម្លៃ ៥៣លានផោន (៦៤,៤លានដុល្លារអាមេរិក) សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ។

ប្រភពខាងលើបានបន្តថា មានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការដេញថ្លៃយកកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅចូលរួមក្រុម ហើយក្នុងនោះក៏មានក្លឹប Bayern Munich ផងដែរ។ គួរបញ្ជាក់ថា Kai Havertz ធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayer 04 Leverkusen នៃលីកបាល់ទាត់កំពូលរបស់អាឡឺម៉ង់ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ហើយបន្ទាប់មកក៏បានផ្ទេរទៅលេងឲ្យ Chelsea តែរូបគេហាក់ធ្លាក់ទម្រង់លេងក្រោយបានទៅដល់ទឹកដីរបស់ក្រុមតោខៀវ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Goal 

Share This Post: