PR

លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ ៖ Slamball ជាពានមួយជំរុញការវិវឌ្ឍថ្មី នៃវិស័យបាល់ទះ កម្ពុជា

BY
Liny Chan
February 1, 2023

លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន អះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺ ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។

ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួល កំពង់ស្ពឺ ក្រោយពីយកឈ្នះ ត្រីឆ្លាំង ភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់ នឹង ២សិត។ ការប្រកួតដែលមាន ៨ក្រុម ចូលរួម និងប្រើពេល ៣ខែ ធ្វើ ដំណើរ ៨ខេត្ដក្រុង នេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗ ចេញពីខេត្ត នីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។

ក្នុងការចូលរួមបិទពាន Slamball លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយ ៖ “ ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការរួមចំណែកមួយក្នុងការជំរុញការវិវឌ្ឍថ្មី នៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួត Slamball នេះ គឺ អាជ្ញាកណ្តាលមកពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានបំពាក់បំប៉នយ៉ាងគត់មត់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ហើយក្រុម ដែល ចូលរួមសុទ្ធតែបានចុះបញ្ជីត្រឹមត្រូវតាមក្បួនច្បាប់ផងដែរ”។

ចំពោះចំណាត់ថ្នាក់នៃពាន slamball 2022 នេះ គឺ៖

-លេខ ១ ក្រុម ពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥កេស

-លេខ២ ត្រីឆ្លាំង ភ្នំពេញ ទទួលបាន ប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០កេស និង Anchor Smooth ១០កេស

-លេខ ៣ ដំរី សៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

Share This Post: