ព័ត៌មានជាតិ

តើត្រូវមានឯកសារអ្វីខ្លះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)?

BY
srey nuch
February 1, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីឯកសារចាំបាច់ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ដែលមានដូចខាងក្រោម៖

+រថយន្តថ្មីមិនទាន់មានផ្លាកលេខ (រថយន្តមិនទាន់ចុះបញ្ជី)
– អត្តសញ្ញាណប័ណ្ណ
– បង្កាន់ដៃពន្ធយានយន្ត។
+រថយន្តបន្តសុពលភាពឆៀក (រថយន្តចុះបញ្ជីរួច)
– បណ្ណសម្គាល់យានយន្ត
-​​វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់។

សូមបងប្អូនម្ចាស់រថយន្តទាំងអស់អាចយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ(ឆៀក) នៅទីតាំង មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ដែលជិតបំផុត តាមកាលវិភាគកំណត់ និងទាន់ពេលវេលា។
-ប្រឹក្សាយោបល់៖ 1275
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh

Share This Post: