សិល្បៈ

ចូលរួមរំលែកទុក្ខ! លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាពហើយ ដោយជរាពាធ

BY
srey nuch
February 2, 2023

លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី ដែលជាសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចម្រៀងរបាំបុរាណ មហោរី ដែលបានលះបង់ពេលវេលាមួយជីវិតបម្រើវប្បធម៌ខ្មែរ លោកស្រីបានទទួលមរណភាពហើយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ​។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឥសី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យបានទទួលមរណភាពនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សូមវិញ្ញាណក្ខន្ធរបស់អ្នកគ្រូបានដល់នូវសុគតិភពកុំបីអាក់ខានឡើយ។ កូនចៅសិស្សគណទាំងឡាយនឹងចងចាំនូវពលិកម្ម វីរភាព និងឧបការគុណអ្នកគ្រូដែលបានលះបង់ជូនសិល្បៈវប្បធម៌ជាតិ មាតុភូមិកម្ពុជាពេញមួយជីវិត។ ”

ប្រភព៖ ឥសី

Share This Post: