ព័ត៌មានជាតិ

លែងពិបាកទៀតហើយ! ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុង Google Maps

BY
srey nuch
February 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។

ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។ ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕ តំណភ្ជាប់៖ https://maps.app.goo.gl/KiDSMfNUw3W8GwZB6?g_st=it

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: