សិល្បៈ

ពូ ឃ្លាំង ប្រកាសថា សុខចិត្តធ្វើជា BA និងច្រៀងឱ្យហ្រ្វីពេញមួយឆ្នាំ បើមានម្ចាស់ក្រុមហ៊ុនណា ស្ម័គ្រចិត្តបង្កើតឱ្យមានការប្រកួតរវាងកីឡាករខ្មែរ និងប៊ូខាវ ហើយផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកវាយឈ្នះ ប៊ូ ខាវ

BY
Liny Chan
February 4, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េប សំឡេងផ្អែម ចាក់ដោតគ្រប់ស្រទាប់យុវវ័យ បានបញ្ចេញអារម្មណ៍ ចំពោះការគាំទ្រយ៉ាងពេញទំហឹង លើអ្នកណាដែលហ៊ានចេញមុខ បង្កើតឱ្យមានការប្រកួតរវាងកីឡាករខ្មែរជាមួយ ប៊ូខាវ ហើយផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកវាយឈ្នះ ប៊ូ ខាវ នឹងសុខចិត្តយកធ្វើជា BA អោយក្រុមហ៊ុននោះពេញមួយឆ្នាំ ថែមទាំងច្រៀង Free ពេញមួយឆ្នាំ បើគិតតំលៃខ្លួនក្នុងពេលបច្ចុប្បន្ន។

នៅក្នុងគណនីហ្វេសរបស់ ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ស្តាយណាស់ដែលខ្ញុំមិនចេះក្បាច់គុន ក្បាច់ប្រដាល់។ តែខ្ញុំគាំទ្រពេញទំហឹង ចំពោះអ្នកណាដែលហ៊ានចេញមុខ វាយជាមួយ ប៊ូខាវ បង្ហាញពីអ្វីដែលជាគុនខ្មែរ នឹងអោយឆាកអន្តរជាតិបានដឹង ថាយើងជាខ្មែរ ជនជាតិខ្មែរ មិនដែលមានចិត្ត រឺចង់លួចរបស់អ្នកណានោះទេ។ បើម្ចាស់ក្រុមហ៊ុនធំៗណា ស្ម័គ្រជំរុញ នឹងបង្កើតកម្មវិធីនេះឡើង ហើយផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកវាយឈ្នះ ប៊ូ ខាវ ខ្ញុំសុខចិត្តយកធ្វើជា B-A អោយក្រុមហ៊ុននោះពេញមួយឆ្នាំ នឹងច្រៀង Free ពេញមួយឆ្នាំ បើគិតតំលៃខ្លួនខ្ញុំបច្ចុប្បន្ន ដោយខ្ញុំសួរ Artis manager ខ្ញុំមិញ ( Rith Omega ) ប្រហែល អាចដោះដូរនឹងចំនួនលុយ 20-30ម៉ឺន ដុល្លារដែល សម្រាប់ B-A ក្រុមហ៊ុនមួយ ខ្ញុំនឹងប្រគល់ជូនអ្នកដែលហ៊ានវាយជាមួយ ប៊ូ ខាវ …..ពីខ្ញុំ ពូ ឃ្លាំង របស់អ្នក ៕​”

ប្រភព៖ Pou Khlaing

Share This Post: