បច្ចេកវិទ្យា

តើកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស និងទេសភាព?

BY
Liny Chan
February 10, 2023

អ្នកណាខ្លះធ្លាប់ជួបរឿងឈឺចាប់នៅពេលឃើញប្លង់ទេសភាពស្អាត ចង់ថតរូបមនុស្សជាមួយទេសភាព ប៉ុន្តែថតម្តងណាក៏មិនច្បាស់ដែរ។ ឈប់បារម្ភទៀតទៅ! នៅដើមឆ្នាំ2023 មានស្មាតហ្វូនជំនាន់ថ្មីបំពាក់នូវកាមេរ៉ា Portrait 108MP ដែលជាស្មាតហ្វូនស្ថិតក្នុងតម្លៃប្រហែល $300-$400 កំពុងក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

លើកនេះមិនដូចមុន! ឥឡូវនេះ OPPO ត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល Reno Series ដែលផ្តល់បទពិសោធន៍កាន់តែអស្ចារ្យជាងមុននិងជាទូរស័ព្ទ Reno ដំបូងដែលបំពាក់កាមេរ៉ា Portrait ខ្នាតធំទំហំ 108MP ដែលនេះគឺប្រៀបបាននឹងកាមេរ៉ាអាជីពផ្ដល់នូវប្រភពធនធានកម្រិតខ្ពស់ អាចឲ្យអ្នករីករាយជាមួយភាពច្នៃប្រឌិតយ៉ាងពេញលេញតាមតម្រូវការ។

ដើម្បីដឹងកាន់តែច្បាស់ថា តើកាមេរ៉ា Portrait ខ្នាតទំហំ 108MP លើស្មាតហ្វូន OPPO Reno8 T ជួយអ្វីខ្លះទៅលើការថតរូបមនុស្ស ហើយវាជួយអ្វីខ្លះពេលថតទេសភាព? ជាក់ការពិតណាស់! នៅពេលដែលលោកអ្នកថតរូបជាមួយកាមេរ៉ាទំហំធំ 108MP គឺជួយឲ្យមនុស្សកាន់តែលេចធ្លោ ច្បាស់លាស់ ហើយធម្មជាតិពិតៗទាក់ទាញជាមួយព័ត៌មានជាក់លាក់។ ហើយនៅពេលលោកអ្នកផ្តល់ទេសភាពគឺកាន់តែប្រសើរជាមួយរូបថតប្លង់ធំ ពង្រីកដល់ព័ត៌មានតូចៗ។

រចនាបថមិនធ្លាប់មាន! OPPO Reno8 T ជាស្មាតហ្វូន Reno ដំបូងគេដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ដែលអាចមើលវីដេអូ លេងហ្គេម និងអូសបញ្ជាកាន់តែរអិលជាមួយចលនាបង្ហាញដ៏រលូនដូចស្មាតហ្វូនកំពូលមានតម្លៃរាប់ពាន់ដុល្លារ។

សមត្ថភាពខ្លាំងមិនធ្លាប់មាន! OPPO Reno8 T បំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SuperVOOC សាករហ័ស និងមានសុវត្ថិភាពខ្ពស់ ដោយសាក 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។

លើកនេះមិនដូចមុន លើកនេះរឹតតែអស្ចារ្យ! ត្រៀមជួបគ្នាជាមួយ OPPO Reno8 T Series ឆាប់ៗនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស្មាតហ្វូនជំនាន់ថ្មី សូមចូលទៅក្នុងផេគផ្លូវការរបស់ OPPO៕

Share This Post: