អន្តរជាតិ

ផ្លាកលេខហុងស៊ុយ តែមួយតួអក្សរសោះ លក់បានជាង ៣លានដុល្លារនៅក្នុងទីក្រុងហុងកុង

BY
Pheakdey
February 13, 2023

ហុងកុង៖ ការឲ្យតម្លៃទៅលើលេខដែលមានសំណាងឬលេខហុងស៊ុយ​បា​នកប់ជាប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋចិននិងពលពលរដ្ឋហុងកុង ខណៈលេខនាំសំណាងទាំងនោះអាចត្រូវបានគេរាប់បញ្ចូលនៅក្នុងលេខជាច្រើនប្រភេទមានដូចជា លេខទូរស័ព្ទ លេខផ្ទះ លេខបន្ទប់ និងស្លាកលេខរថយន្តជាដើម។ ព្រោះផ្នត់គំនិតទាំងនេះហើយទើបធ្វើឲ្យស្លាកលេខរថយន្តមួយប្រភេទត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់ ២៥លានដុល្លារហុងកុង ឬស្មើនឹងជាង ៣,១លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានបញ្ជាក់ថា​ ស្លាកលេខរថយន្តដ៏ពិសេសនេះគឺជាស្លាកលេខ ដែលមានត្រឹមតែអក្ស “R” ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការដាក់លក់ស្លាកលេខនេះ គឺត្រូវបានធ្វើឡើងតាមរយៈការរៀបចំជាពិធីដេញថ្លៃដែលមានអ្នកចូលរួមធ្វើការដេញថ្លៃចំនួន ៤៩នាក់ ហើយស្លាកលេខអក្ស “R” នេះនឹងក្លាយជាស្លាកលេខមានតម្លៃថ្លៃបំផុតលំដាប់ទី​២ នៅក្នុងទីក្រុងហុងកុង ខណៈស្លាកលេខថ្លៃបំផុតលំដាប់ទី១ គឺស្លាកលេខអក្ស “W” ដែលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ ២៦លានដុល្លារហុងកុងឯណោះកាលពីឆ្នាំ ២០២១ កន្លងទៅ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: