Der Daily

អ្នកណាខ្លះអត់កាហ្វេមិនបាន? តោះមកសាកកាហ្វេរសជាតិថ្មី ៣ ប្រភេទ នៅហាង Brown ធានាថាជាប់ចិត្តជាប់បេះដូងតែម្ដង

BY
Liny Chan
February 15, 2023

បើនិយាយពីហាងកាហ្វេដែលបង្កើតឡើងដោយកូនខ្មែរ អ្នកណាមិនស្គាល់ហាង Brown Coffee ដែលមានច្រើនសាខាមែនទែននៅទីក្រុងភ្នំពេញ។ ហាង Brown ជាហាងកាហ្វេដ៏ល្បីឈ្មោះមួយនៅស្រុកខ្មែរ​ មិនត្រឹមកាហ្វេមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែបរិយាកាសនៅតាមសាខានីមួយៗ គឺប្លែកភ្នែក ហើយទាក់ទាញខ្លាំងមែនទែន ដោយសារការតុបតែងដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិ ធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយ។

ត្រឡប់មកនិយាយពីរសជាតិវិញ អ្នកណាមិនល្បីកាហ្វេនៅ Brown មានរសជាតិឆ្ងាញ់ មិនចាញ់ហាងកាហ្វេបរទេស ហើយមីនុយភេសជ្ជៈ និងអាហារនៅទីនោះក៏សំបូរបែបដែរ មានគ្រប់តាមតម្រូវការរបស់អតិថិជន។ ហើយថ្មីៗនេះ ហាងកាហ្វេ Brown បន្ថែមនូវកាហ្វេរសជាតិថ្មី ៣ប្រភេទ សម្រាប់ថ្ងៃបុណ្យសេចក្ដីស្រលាញ់ មានដូចជា Rose Latte, Vanilla Gelato Frappe និង Vanilla Gelato Latte។

ដូច្នេះចង់សាករសជាតិថ្មីទាំង ៣ខាងលើនេះ អតិថិជនអាចទៅសាកបាននៅគ្រប់សាខាទាំងអស់របស់ Brown Coffee ឬ អ្នកនៅម្ដុំ ឬស្សីកែវ អាចទៅហាង: BROWN Big Tree បានដែលបើកលក់ពីម៉ោង ៦:៣០ព្រឹក ដល់ ៩:០០ យប់។ ទីតាំង: ផ្លូវជាតិលេខ 5, ក្នុងសង្កាត់គីឡូលេខ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ។ ផែនទី: https://goo.gl/maps/fu3pGnjk467u8vZQ

Share This Post: