បច្ចេកវិទ្យា

តើតារារូបណាខ្លះដែលមានសំណាង Unboxing លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series?

BY
Liny Chan
February 18, 2023

បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series កំពុងល្បីសុះសាយ និងផ្ទុះការជជែកវែកញែកលើប្រព័ន្ធអ៊ីនធើណែតរយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឥឡូវឃើញតារាប្រុសស្រីល្បីៗលើបណ្តាញសង្គមជាច្រើនដូចជា សាន កុសុមៈ, Henaa Gaming, Mak Leak, ហេង វាសនា, Fa Fa, សុខ លីន, MPJ និងតារាៗជាច្រើនទៀតបានបង្ហោះរូបភាពស្មាតហ្វូនស៊េរីថ្មី ឯអ្នកខ្លះទៀតក៏បានធ្វើជាវីដេអូបើកប្រអប់បង្ហាញពីអារម្មណ៍រៀងៗខ្លួន មើលទៅពិតជាទាក់ទាញ និងជាប់ចិត្តលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ផងដែរ។

ជាការពិតណាស់ OPPO Reno Series ជាត្រកូលស្មាតហ្វូនដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា និងជាស្មាតហ្វូនដែលវាយលុកលក់ដាច់ខ្លាំងបំផុតគ្រប់ៗម៉ូដែល។ ថ្វីត្បិតតែឈ្មោះ Reno8 T Series ក៏ដោយ ប៉ុន្តែវាមានភាពខុសគ្នាខ្លាំងពីម៉ូដែលដទៃ ជាមួយការអាប់ដេតលើមុខងារជាច្រើន រួមទាំងរចនាបថក៏ប្រណិតជាមុនដែរ ដែលលក្ខណៈពិសេសនៅលើត្រកូល Find X Series តម្លៃរាប់ពាន់ដុល្លារ ពេលនេះគឺត្រូវបានគេយកមកបំពាក់លើម៉ូដែល Reno8 T Series ជាស្មាតហ្វូនស្ថិតក្នុងកម្រិតតម្លៃមធ្យម។

បើតាមការសង្កេតឃើញក្នុងវីដេអូ Unboxing ពួកគាត់បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងនៅពេលចាប់កាន់ស្មាតហ្វូន OPPO Reno8 T Series ជាលើកដំបូង និងមុនគេបង្អស់ ដោយម្នាក់ៗលើកសរសើរពីស្មាតហ្វូននេះមិនដាច់ពីមាត់ ជាមួយលក្ខណៈពិសេសៗលើសពីការរំពឹងទុក។ ដូចនេះ តើតារាល្បីៗទាំងនេះបាននិយាយពីអ្វីខ្លះអំពី OPPO Reno8 T Series?

រាល់ពេលនិយាយដល់អេក្រង់កោង 3D លំដាប់កំពូល 120Hz គឺមនុស្សភាគច្រើននឹកដល់ស្មាតហ្វូនកំពូលតម្លៃរាប់ពាន់ដុល្លារ តែលើកនេះវាមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ហើយ ដែលផ្តល់នូវបទពិសោធន៍បង្ហាញច្បាស់ត្រជាក់ភ្នែក និងអណ្តែតប្លែកអារម្មណ៍ជាងអេក្រង់ធម្មតា។ បន្ថែមពីនេះជាទូរស័ព្ទ Reno ដំបូងដែលបំពាក់កាមេរ៉ា Portrait ខ្នាតធំទំហំ 108MP អមជាមួយស្ទីលរចនារង្វង់កាមេរ៉ាដ៏ទាក់ទាញបំផុតក្នុងពេលបច្ចុប្បន្ន ដែលអាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធសាកថ្មលឿនបំផុត 67W SUPERVOOC អាចសាកពេញ 100% ក្នុងរយៈពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។

សម្រាប់លក្ខណៈទូទៅបន្ថែមលើ OPPO Reno8 T Series ដំណើរការដោយបន្ទះឈីប Snapdragon 695 5G ដែលជាបន្ទះឈីបមធ្យមកម្រិតខ្ពស់ថ្មី ជាមួយរចនាដ៏ស្រស់ស្អាតតាមបែប OPPO Glow លើកនេះមកជាមួយពណ៌មាសថ្មីដូចជា Sunrise Gold និងពណ៌បុរាណដូចជា Midnight Black ថែមទាំងស្តើង និងស្រាល ជាមួយនឹងកម្រាស់ត្រឹមតែ 7.7 mm និងទម្ងន់ត្រឹមតែ 171 ក្រាមប៉ុណ្ណោះ ងាយស្រួលកាន់ក្នុងដៃ និងស្រាលស្រួលប្រើដោយដៃម្ខាង។

ថ្ងៃនេះទី18 កុម្ភៈ2023 វេលាម៉ោង 4រសៀល ក្រុមហ៊ុន OPPO នឹងដាក់ «សម្ពោធស្មាតហ្វូន OPPO Reno8 T Series» ជាផ្លូវនៅលើ Facebook Page ជាមួយការប្រកាសតម្លៃ ព័ត៌មាន Pre-Order និងកាដូផ្សេងៗ។ រឹតតែរំភើបក្នុងកម្មវិធីនេះក៏មានការសម្តែងពិសេសពីតារាតំណាងទាំង 3 គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា។ រឹតតែពិសេសក៏មានការចាប់រង្វាន់ស្មាតហ្វូន OPPO Reno8 T Series និងកាសឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន៕

Share This Post: