ពូកែណាស់! សិស្សថ្នាក់ទី៩ ម្នាក់ ទទួលជោគជ័យខ្លាំងលើជំនាញឌីហ្សាញបែបគំនូរបច្ចេកទេស សម្រេចបានសុទ្ធតែជាគម្រោងធំៗ
- BY
- srey nuch
- February 20, 2023
យោងតាមការចុះផ្សាយរបស់ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បានចូលរួមអបអរសាទរកុមារ រ៉ាឌី ភានុមា រៀនថ្នាក់ទី៩ ដែលទទួលបានជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ បែបគំនូរបច្ចេកទេស សម្រេចនូវគម្រោង២ធំៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង។
ក្នុងគណនីហ្វេសប៊ុកខាងលើនោះដែរ បានសរសេររៀបយ៉ាងដូច្នេះថា៖ «អបអរសាទរ រ៉ាឌី ភានុមា ដែលជោគជ័យទាំងផ្នែកសញ្ញាបត្រ និងគម្រោងវិស្វកម្មឌីហ្សាញ ភានុមា ដែលមកពីថ្នាក់៩ បាននិងកំពុងអភិវឌ្ឍជំនាញផ្នែកឌីហ្សាញបែបគំនូរបច្ចេកទេស និងបានសម្រេចនូវគម្រោង២ធំៗ គឺត្រាក់ទ័រកូនកាត់ដែលអាចភ្ជួររាស់ដីបាន និងម៉ាស៊ីនភ្លើង ដែលគម្រោងទាំង២នេះ សុទ្ធតែជាគម្រោងធំៗ ចំណាយច្រើនម៉ោង និងមានផ្នែកដែលត្រូវឌីហ្សាញរាប់រយ។ »
«គាត់ថែមទាំងប្រឡងជាប់សញ្ញាបត្រ Solid Edge ពី Siemens Digital Industries Software ផងដែរ។ ភានុមា នឹងចាប់យកជំនាញផ្នែកវិស្វកម្មមេកានិក នៅពេលគាត់បញ្ចប់ថ្នាក់វិទ្យាល័យ NGS , Preah Sisowath ៕ »
ប្រភព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ – Technology & Innovative Youth
- Share This Post: