កីឡា

ឧកញ៉ា ស្រី ចាន់ថន ថាកីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងទេថា កម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ

BY
Khmernote Media
March 7, 2023

ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖

«កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។

លោកបន្តថា​ «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។ ហើយគាត់ក៏មិនដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោរពេញទៅដោយក្តីស្រលាញ់បែបនេះនាពេលកន្លងមកនោះទេ។
គាត់បាននិយាយពាក្យមួយឃ្លាថា «យើងគួរតែរស់នៅកន្លែងណាដែលគេស្រលាញ់យើង គេឲ្យតម្លៃយើង» ហើយប្រទេសកម្ពុជាគឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយគាត់ចង់មករស់នៅប្រទេសកម្ពុជានៅពេលអនាគត»។

សូមរំលឹកថាឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ តែងតែជួយឧបត្ថមគាំទ្រដល់វិស័យកីឡាគុនខ្មែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានគម្រោងរៀបចំបង្កើតក្លិបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

Share This Post: