PR

បើកឆាកឆ្នាំថ្មី! សាប៊ូកក់សក់ Kesar L’amore អាប់ឌែតរូបរាង និងបន្ថែមរូបមន្តថ្មី ជួយឱ្យគុណភាព និងប្រសិទ្ធភាពកាន់តែល្អជាងមុនទ្វេដង

BY
Liny Chan
March 10, 2023

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន BCVT Trading Co.Ltd បានរៀបចំពិធីសម្ពោធបើកលក់ និងចែកចាយនូវសាប៊ូកក់សក់ Kesar L’amore ជំនាន់ថ្មី ដោយមានវត្តមានរបស់អគ្គនាយិកាក្រុមហ៊ុន គឺកញ្ញា អ៊ុយ បូរីតា និងតារាសម្ដែងរូបសង្ហា លឹម ជាឡាយ រួមទាំងតំណាងចែកចាយផលិតជាច្រើនរូប។

សាប៊ូកក់សក់ Kesar L’amore ដែលឈរជើងនៅលើទីផ្សាររយៈពេល ៥ឆ្នាំ និងល្បីល្បាញខ្លាំងនៅក្នុងទីផ្សារកម្ពុជា បានធ្វើការផ្លាស់ប្ដូរមិនត្រឹមរូបរាងសំបកដបថ្មីតាមបច្ចេកវិទ្យាចុងក្រោយ តែក៏រួមបន្ថែមរូបមន្តថ្មី ដែលផ្ដល់នូវគុណភាព ប្រសិទ្ធភាពកាន់តែល្អជាងមុន ជាពិសេសប្រសិទ្ធភាពក្នុងការបញ្ឈប់សក់ជ្រុះ និងធ្វើឱ្យសក់លូតលាស់លឿនជាងមុនទ្វេដង។

អ្វីដែលកាន់តែពិសេសជាងនេះនោះ សាប៊ូ Kesar L’amore ជំនាន់ថ្មី បន្ថែមនូវ Biotin ដែលជាវីតាមីន B7 ជួយឱ្យជ្រាបចូលទៅក្នុងសរសៃសសក់បានល្អ ដែលជួសជុលរាល់ការខូចខាតរបស់សក់។ បន្ថែមពីនេះ ក្នុងសាប៊ូ ក៏បញ្ចូលនៅ Collagen ជាប្រូតេអ៉ីនដែលជួយចិញ្ចឹម និងផ្ដល់ថាមពលដល់សរសៃសក់ និងស្បែកក្បាល។

សូមជម្រាបផងដែរថា ក្រៅពីបើកបង្ហាញផលិតផលជំនាន់ថ្មី ក្រុមហ៊ុន BCVT Trading Co.Ltd បានសហការជាមួយ PDS Entertainment ផលិតខ្សែភាពយន្ត​ភាគខ្លីមួយក្រោមចំណងជើងថា “និស្ស័យ” ដែលចូលរួមសម្ដែងដោយ អគ្គនាយិកាក្រុមហ៊ុនផ្ទាល់តែម្ដង គឺកញ្ញា អ៊ុយ បូរីតា និង ជាមួយតារាសម្ដែង លឹម ជាឡាយ។ ខ្សែភាពយន្តភាគខ្លីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ សាប៊ូកក់សក់ Kesar L’amore ដែលត្រូវបានគេរំពឹងថា នឹងជួយជំរុញឲ្យផលិតផល និងអាជីវកម្មរីកចម្រើនលឿនដោយមានការផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថលបែបថ្មីទំនើប៕

Share This Post: