សង្គម

សូមប្រយ័ត្ន! វីដេអូស្ដែងៗ ចោរឆក់កាបូបអ្នកដំណើរតាមកង់បី បានសម្រេចនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ ក្នុងសង្កាត់បឹងកេងកង២

BY
srey nuch
March 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ មានករណី ចោរឆក់ការបូកអ្នកដំណើរតាមកង់បី ឃើញស្លាកលេខច្បាស់ៗ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ស្ថិតនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ” CHHOUN MAKARA ” បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ជនខិលខូចម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពយ៉ាងសកម្ម ឆក់កាបូករបស់អ្នកដំណើរក្នុងកង់បី យ៉ាងស្ទាត់ជំនាញ ហើយជិះម៉ូតូទៅបាត់ស្រមោលឈឹងតែម្ដង។ វីដេអូនេះ បានធ្វើអ្នកលេងក្នុងបណ្ដាញសង្គម ចែករំលែកជាច្រើនផងដែរ និងសូមឱ្យសមត្ថកិច្ច ស្រាវជ្រាវ វែកមុខជនខិលខូលនេះ មកផ្ដន្ទាទោសតាមច្បាប់ ហើយក៏សូមឱ្យអ្នកដំណើរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកធ្វើដំណើរនៅក្នុងកង់បី ត្រូវទុករបស់ដែលចាំបាច់ ឱ្យស្រួលបួល ចៀសវាងដូចក្នុងករណីខាងលើនេះជាដើម ៕

@bongbe64

ករណីឆក់ មានស្លាកលេខច្បាស់ប៉ុណ្ណឹងហើយ រង់ចាំមើលខាងប៉ូលិសតាមប្រម៉ាញ់យកចោរឆក់និងបានអត់ ទីតាំំងកើតហេតុ ៖ ក្រោយរបង វិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកង2 ខណ្ឌបឹងកេងកង

♬ original sound – CHHOUNG MAKARA

Share This Post: