សង្គម

កំសត់ណាស់! លោកតាវ័យចំណាស់ពីរនាក់បងប្អូន ប្រឹងដើរបេះត្រកួនលក់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតចុងក្រោយ ព្រោះតែអាហារមួយពេលៗយ៉ាងត្រដាបត្រដួល

BY
srey nuch
March 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផន ផល្លា ដែលជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានចុះសួរនាំ លោកតា ពីរនាក់បងប្អូន ដើរបេះត្រកួនលក់ ដើម្បីចិញ្ចឹមជីវិតចុងក្រោយ​ ពួកគាត់វ័យចូល ៨០ផ្លាយជាងអស់ហើយ គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ទេ ហើយសូម្បីតែកង់កញ្ចាស់មួយគ្រឿងដែលលោកតាទាំង២ បណ្តើរដឹកយកត្រកួនទៅលក់ក៏សុំពីគេដែរ។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក Phalla Phorn បានសសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ពីរនាក់ បងប្អូន ដើរបេះត្រកួនលក់ដើម្បីជីវិតចុងក្រោយវ័យចូល ៨០ផ្លាយជាងអស់ហើយ លោកតាទាំង២ ដែលជីវិតពួកគាត់ ពោរពេញដោយទុក្ខលំបាក ធ្វើការទាំងវ័យជរា ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួលជាទីបំផុត ខ្ញុំបានកត់សម្គាល់ទៅលើស្បែកជើងដែលគាត់បានពាក់ (ម្ខាងស៊ក ម្ខាងទៀតផ្ទាត់) ច្បាស់ណាស់ ថាគាត់បានរើសស្បែកជើងដែលគេចោល ឯណោះមួយចំហៀង ឯណេះមួយចំហៀងយកមកពាក់មិនខាន។ ងាកទៅមើលអាវ-ខោ និងក្រមាដែលលោកតាទាំង២ បានកំពុងតែពាក់វិញ គឺមានសភាពចាស់ និងរហែកធ្លុះធ្លាយថែមទៀតហើយអ្វីដែលធ្វើអោយខ្ញុំកាន់តែខ្លោចចិត្តនោះ គឺមួកឬដួន ដែលលោកតាពាក់ អង្គុយលក់ត្រកួនតែម្តង គឺគាត់បានរើសថង់ប្លាសស្ទិក មានខ្មៅ មានស យកមកដេរ ហើយចោះចងជាមួយកំណាត់ឬស្សីខ្លះ ឈើខ្លះ និងស្លឹកស្លារងាប់ៗខ្លះ ដើម្បីធ្វើមួក ឬដួននោះពាក់កុំឲ្យក្តៅ។ ជាការពិត ខ្ញុំបានសួរលោកតាទាំង ២ថា តើលោកតាមានរបស់របរ ឬសំលៀកបំពាក់ណាដែលថ្មីសម្រាប់ប្រើប្រាស់នឹងគេដែឬទេ?»

«លោកតាបានបន្លឺឡើងថា៖ សម្រាប់កង់ដ៏ចាស់មួយនេះ ក្នុងការបណ្តើរដឹកយកត្រកួនទៅលក់ គឺគាត់បានសុំកង់ដែលគេចោលនោះទេ ងាកទៅស្បែកជើង ខោអាវ ក្រមា ឬរបស់របរប្រើប្រាស់ផ្សេងៗទៀត សុទ្ធតែជារបស់ដែលគេចោល ឈប់ប្រើ ហើយគេអោយមកដល់ពួកគាត់ ឬពួកគាត់បានរើសរបស់របរទាំងនោះ យកមកប្រើតែប៉ុណ្ណោះ ខ្ញុំមិនដែលមានរបស់ថ្មីប្រើនឹងគេឡើយ លោកតាបន្ថែម។ ខ្ញុំនឹងបញ្ចូលលោកតាទាំង២ ចូលទៅក្នុងបញ្ជីចាស់ជរាដែលគ្មានទីពឹង ដែលខ្ញុំទទួលបន្ទុកទំនុកបម្រុងប្រចាំខែ។ ដោយសារមានបងប្អូនយើង ចង់ចូលរួមជួយឧបត្ថមដល់លោកតាទាំង ២នាក់ដែរនោះ សម្រាប់ចំណាយទៅលើថ្លៃអាហារការហូបចុក និងសំលៀកបំពាក់ផ្សេងៗដូច្នេះខ្ញុំនឹងដាក់លេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំនៅខាងក្រោមផងដែរ៖ ទូរស័ព្ទ៖ 012324711; 093324711 ។» ខ្ញុំបាទ សូមអរគុណច្រើនសម្រាប់ទឹកចិត្តមួយនេះ ក្នុងការជួយដល់លោកទាំង២។

ABA: 012324711
(Phorn Phalla)
ACLEDA: 18000026228515
(Phorn Phalla)
លេខទាន់ចិត្ត: 012324711 ៕

ប្រភព៖ Phalla Phorn

Share This Post: