PR

Cambodian Idol Junior នឹងធ្វើវគ្គជម្រុះដំបូងពិសេសជាមួយម្ចាស់ពាន 4 រដូវកាល នៅផ្សារទំនើបអ៉ីអន 3

BY
Liny Chan
March 13, 2023

ពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលមុននេះបន្តិច មានការប្រកាសជាផ្លូវការថា ម្ចាស់ពានទាំង 4 រដួវកាលរបស់ Cambodian Idol និងមកធ្វើជាគណៈកម្មការក្នុងវគ្គជម្រុះដំបូង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 ។

ការបង្ហោះតាមរយៈផេកផ្លូវការបានបញ្ជាក់ថា នៅថ្ងៃទី 18-19 មីនា 2023 នេះ នឹងមានវគ្គជម្រុះពិសេស ដែលប្អូនៗកុមារទាំងអស់អាចមកចូលរួមដាក់ពាក្យប្រឡង ក្នុងវគ្គជម្រុះដំបូងផ្ទាល់ជាមួយម្ចាស់ពានទាំង 4 រដូវកាល ដែលមានលោក នី រតនា – កញ្ញា ឈីន ម៉ានិច្ច – លោក គ្រី ថៃពៅ – លោក លីម តិចម៉េង ដែលសុទ្ធសឹងជាម្ចាស់ពានទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត។

ដូច្នេះមាតាបិតាឬអាណាព្យាបាលប្អូនកុមារដែលមានបំណងចង់ចូលរួមប្រឡងក្នុងកម្មវិធី Cambodian Idol Junior អាចមកចូលរួមបាននៅ Aeon Hall ក្នុងផ្សារទំនើប អ៉ីអនម៉ន មានជ័យ (Aeon3 ផ្លូវ60ម៉ែត្រ) ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 6ល្ងាច៕

Share This Post: