អន្តរជាតិ

នូវែលសេឡង់សម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់ TikTok នៅគ្រប់ឧបរកណ៍អេឡិចត្រូនិចក្នុងរដ្ឋសភា

BY
Pheakdey
March 17, 2023

នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់នឹងធ្វើការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok នៅគ្រប់ឧបរកណ៍អេឡិចត្រូនិចទាំងឡាយណាដែលត្រូវប្រើប្រាស់ជាមួយបណ្តាញអ៉ីនធឺណិតនៅក្នុងរដ្ឋសភារបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា គម្រោងធ្វើការហាមឃាត់ខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីចុងខែមីនានេះតទៅហើយ។

ប្រភពខាងលើបានបន្តថា ការសម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម TikTok នៅក្នុងចំណោមឧបករណ៍អេឡិចត្រូនិចនៅក្នុងរដ្ឋសភានេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាល។​ គួរបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន​ ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន​ ហើយជារឿយៗបណ្តាញសង្គមមួយនេះត្រូវបានប្រទេសជាច្រើន ពិសេសគឺអាមេរិកតែម្តង តែងចោទប្រកាន់ថា ជាបណ្តាញសង្គមចារកម្មដែលជួយលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: