បច្ចេកវិទ្យា

OPPO Find N2 Flip បង្កប់ចំណុចពិសេសដ៏ទាក់ទាញជាងស្មាតហ្វូនបត់ដទៃ ដោយសារអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

BY
Liny Chan
March 20, 2023

ធ្លាប់គិតចង់ប្រើទូរស័ព្ទបត់ឬអត់? ឥឡូវនេះ OPPO Find N2 Flip បង្កប់ដោយលក្ខណៈសម្បត្តិល្អឥតខ្ចោះនឹងត្រៀមបង្ហាញខ្លួនលើទីផ្សារប្រទេសកម្ពុជាយើងហើយ។ អ្វីដែលពិសេស ទោះបីជា Find N2 Flip បង្ហាញខ្លួនក្រោយគេបន្តិចក៏ពិតមែន ប៉ុន្តែស្មាតហ្វូនមួយនេះពិតជាប្រណិត និងមានភាពទាក់ទាញជាងគេបើធៀបទៅនឹងទូរស័ព្ទបត់ដទៃ។

រាល់ពេលនិយាយពីទូរស័ព្ទបត់ រឿងដំបូងដែលអ្នកប្រើប្រាស់គិតគឺអេក្រង់បត់ភាគច្រើនមានគុណវិបត្តិដូចជា សមត្ថភាពដំណើរការ ភាពធន់ ថាមពលថ្មក្នុងការប្រើ អេក្រង់ខាងក្រៅតូច ជាពិសេសទៅលើស្នាមផ្នត់លើអេក្រង់ជាដើម។ ដូចនេះហេតុអ្វីបានយើងហ៊ាននិយាយថា OPPO ផលិត Find N2 Flip ល្អឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ?

នៅលើអេក្រង់របស់ OPPO Find N2 Flip មានស្នាមផ្នត់ដែលស្ទើរតែមើលមិនឃើញបៀបធៀបជាមួយនឹងទូរស័ព្ទអេក្រង់បត់ដទៃ នេះបញ្ជាក់ថាគុណភាពនៃទូរស័ព្ទអេក្រង់បត់ Find N2 Flip ជាស្មាតហ្វូនលំដាប់កំពូល។

មួយវិញទៀតស្មាតហ្វូនបត់នេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់ឬអង្គុយនឹងបានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការថតរូបដោយខ្លួនឯង ដោយមិនចាំបាច់ពឹងមិត្តភក្តិ ហើយទោះគ្មានសង្សារថតឲ្យក៏មិនថ្វីដែរ ស្មាតហ្វូននេះជាមិត្តល្អរបស់អ្នកគ្រប់ពេលវេលា។ ហើយវាជាស្មាតហ្វូនបត់ដ៏ល្អសម្រាប់អ្នកចូលចិត្តដើរលេងជាក្រុម គឺអាចថតរូបជាក្រុមបានយ៉ាងស្រួល ដោយគ្រាន់តែប្រើដៃជាកាយវិការក្នុងការផ្តិតយករូបភាព។

ចំណុចមួយទៀតដែល OPPO Find N2 Flip ពិសេសជាងស្មាតហ្វូនបត់ដទៃគឺអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានវាទំហំធំរហូតដល់ទៅ 3.26 Inch AMOLED Display ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារជាច្រើនដូចជា Record សម្លេង, weather, ម៉ោង, កាមេរ៉ា, ប្រតិទិន និង earbud settings ជាដើម។

លើសពីនេះទៅទៀតសូម្បីអាយុកាលថ្ម Find N2 Flip ក៏លើសស្មាតហ្វូនអេក្រង់បត់ដទៃដែរ គឺវាមានទំហំធំរហូតដល់ 4300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 44W SUPERVOOC™ ដែលអាចនិយាយបានថា កម្រឃើញមានស្មាតហ្វូនអេក្រង់បត់ណាដែលមានទំហំថ្មធំបែបនេះណាស់។

អេក្រង់បត់ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ OPPO Find N2 Flip កំពុងជម្រុញបទពិសោធន៍នៃអេក្រង់បត់ឲ្យកាន់តែប្រសើរ ហើយនេះជាការរចនាដែលល្អបំផុតនាពេលបច្ចុប្បន្នដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO ៕

Share This Post: