ព័ត៌មានជាតិ

ដឹងតែសប្បាយទៀតហើយ! ខេត្តបាត់ដំបងនឹងរៀបចំ «សង្ក្រាន្តបាត់ដំបង» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា

BY
Khmernote Media
March 21, 2023

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ១ឆ្នាំមានតែម្ដង! តោះ!! មកលេងសង្រ្កាន្តបាត់ដំបង!ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាមកិមិរាទេវី ព ស ២៥៦៧ គ ស ២០២៣។ សូមស្វាគមន៍មកកាន់ទីរួមខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលប្រារព្វធ្វើនៅបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង។

សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុំពូមីងមា ជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណៃជាតិខ្មែរ ចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង រាំលេងកំសាន្តចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរ្តិ៍តំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជណាចក្រកម្ពុជា ថតរូបអនុស្សវរី៍យជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស កម្មវិធីប្រដាល់សេរី និងកម្មវិធីកំសាន្តប្លែកៗ ទស្សនាលេងកំសាន្តតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែប នេះជាជំនួបដ៏សែនមហោឡារិកព្រឹត្តិការណ៍ដ៏ធំសង្ក្រាន្តបាត់ដំបង ជួបជុំសារទ ០៤ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង។ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ៊ុំពូមីងមា ចូលរួមឲ្យបានច្រើនកុះករ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង។ ប្រភពអត្ថបទ៖ បាត់ដំបង ផ្ទះខ្ញុំ

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

Share This Post: