Der Daily

ជិតចុងខែតែចង់ជុំមិត្តញ៉ាំអី កុំភ្លេចហៅ TADA ជិះទៅញ៉ាំស៊ុបចិននៅ FU Hot Pot ជួយ Save លុយបានច្រើនៗ

BY
Liny Chan
March 22, 2023

ចុងខែមិនទាន់លុយមិនសូវសំបូរហូរហៀដូចដើមខែ តែចិត្តចង់ញ៉ាំស៊ុបចិនជាមួយមិត្តភ្កិ ឬ ដៃគូដៃកង់ មិនជាបញ្ហាទេ ថ្ងៃនេះ Der Daily ដើរដេលី ណែនាំនូវវិធីងាយៗ ហើយចំណេញផ្ទួនៗតែម្ដង នោះគឺគ្រាន់តែហៅ TADA ដែលជា្រភេទម៉ូតូកង់បីអគ្គិសនី ជិះទៅហាងស៊ុប FU Hot Pot នឹងទទួលបានប្រម៉ូសិនផ្ទួនៗ។ ហើយមានឆ្ងល់អត់ប្រូម៉ូសិនផ្ទួនៗនេះធ្វើម៉េចទៅទើបបាន ហើយប្រូមូសិនមានអ្វីខ្លះ?

ដោយសារតែ TADA បានសហការជាមួយហាងស៊ុប FU Hot Pot បង្កើតនូវប្រូម៉ូសិនចំនួន ២ ដល់អិតិជន ដោយចំណេញទី១.សម្រាប់​ New user គ្រាន់តែគ្រាន់តែដោនឡូត App TADA នឹងទទួលបានទឹកប្រាក់ ៥០០០រៀល​សម្រាប់ការជិះក្នុងចំងាយ ២គីឡូ។ ប៉ុន្តែសម្រាប់អតិថជន TADA ស្រាប់គ្រាន់ប្រើប្រម៉ូកូដ «fuhotpot» នឹងទទួលបានការបញ្ចុះតម្លៃរហូត​ដល់ ៣០% លើការធ្វើដំណើរ។ ដោយឡែកចំណេញទី២ គឺគា្រន់តែដោនឡោត App TADA នឹងទទួលបានសាច់មួយចានភ្លាមៗ ហើយបើអ្នកមាន App ស្រាប់ គ្រាន់តែផុសនៅលើហ្វេសប៊ុក Check in ដាក់ថា FU Hot Pot X TADA នឹងទទួលបានសាច់មួយចានដូចគ្នា។

ចឹងហើយ ប្រញាប់ដោនឡោត App TADA ហើយជិះទៅញ៉ាំស៊ុបនៅ FU Hot Pot ហ្មងទៅ ទាន់មានប្រូម៉ូសិន សំខាន់ស៊ុបបែបចិនមានរហូតដល់ទៅ ៥ប្រភេទ ជាមួយមីនុយមុខម្ហូបសំបូរបែបមែនទែន។ ហាងស៊ុប FU Hot Pot បើកលក់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10យប់,លេខទូរស័ព្ទ: 078 333 854, ទីតាំង: ផ្លូវលេខ ៤៥៤ ជិតផ្សារទួលទំពូង,ផែនទី:https://goo.gl/maps/TjnnANFeSTMiZhm99

Share This Post: