អន្តរជាតិ

ជប៉ុននឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិរបស់អង្គការណាតូសម្រាប់ប្រទេសអ៊ុយក្រែន

BY
autoadmin
March 22, 2023

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយថា ទីក្រុងតូក្យូនឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិទុកចិត្តរបស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែន ទទួលបានឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ លោក Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអង្គារ ហើយបានប្រកាសអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។

លោក Kishida បាននិយាយថា គាត់ពិតជាចង់ទៅលេងអ៊ុយក្រែន ជួប Zelenskyy ដោយផ្ទាល់ និងផ្តល់សាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ប្រទេសគាត់ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Group of Seven នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ នាយក​រដ្ឋមន្ត្រី​បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ថា​ ជា​ទង្វើ​ដ៏​ហួសចិត្ត​ដែល​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ។ ការបរិហាររបស់គាត់មានកាន់តែខ្លាំងឡើង បន្ទាប់ពីគាត់បានឃើញសោកនាដកម្មនៅទីក្រុងកៀវ និងទីប្រជុំជន Bucha ជាកន្លែងដែលជនស៊ីវិលជាច្រើនត្រូវបានគេរកឃើញថា បានស្លាប់ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: