អន្តរជាតិ

ស្តេច Charles និងម្ចាស់ក្សត្រី Camilla ពន្យារពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ដោយសារការតវ៉ានៅទីនោះមានកាន់តែខ្លាំងឡើង

BY
autoadmin
March 25, 2023

ការិយាល័យប្រធានាធិបតីបារាំង និងវិមាន Buckingham បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ស្តេច Charles (ឆាល) របស់ចក្រភពអង់គ្លេស បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ជាកន្លែងដែលការតវ៉ាកាន់តែខ្លាំងឡើងជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron។ ស្តេច Charles និងម្ចាស់ក្សត្រី Camilla គ្រោងនឹងធ្វើទស្សនកិច្ចពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយវាជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ដំបូង​របស់​ទ្រង់​ចាប់​តាំង​ពី​ឡើង​គ្រង​រាជ្យ​នៅ​ខែ​កញ្ញា។

លោក Macron បាននិយាយថា ការធ្វើដំណើរត្រូវតែកំណត់ពេលឡើងវិញ នៅពេលដែលភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញ។ លោក​បាន​បន្ថែម​ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ថ្ងៃ​អង្គារសប្ដាហ៍ក្រោយ។ កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បារាំង​បាន​បង្ខំ​ឱ្យមាន​ច្បាប់​កែទម្រង់​សោធននិវត្តន៍​តាមរយៈ​សភា។ ការផ្លាស់ប្តូររួមមានការបង្កើនអាយុសោធននិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ ដែលទង្វើ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស និងការប៉ះទង្គិចជាមួយប៉ូលីស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: