SEA GAMES

ព្រះអគ្គិជ័យកីឡា បានមកដល់ទីតាំងត្រៀមប្រារព្ធពិធីរត់ភ្លើងគប់ ជាផ្លូវការ

BY
srey nuch
March 26, 2023

យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC អមដំណេីរដោយឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ត្រូវបានដង្ហែរពីរដ្ឋធានីម៉ានីល មកកាន់ទីក្រុងតាកាតៃ ជាផ្លូវការសម្រាប់ការប្រារព្ធពិធីរត់ភ្លើងគប់នៅថ្ងៃទី២៧ ខែមីនា ស្អែកនេះ។

ពិធីដង្ហែនេះមានការយកចិត្តទុកដាក់រៀបចំ ដោយប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) គឺលោក Abraham Tolentino និងជាអភិបាលក្រុងតាកាតៃ ផ្ទាល់ផងដែរ ដោយមានក្បួនម៉ូតូនាំផ្លូវ និងការរក្សាសន្តិសុខប្រកបដោយសុវត្ថិភាព ៕

ប្រភព៖ ​Cambodia 2023

Share This Post: