អន្តរជាតិ

រដ្ឋាភិបាលជប៉ុនសម្រេចធ្វើការដោះបញ្ហាធ្លាក់ចុះនៃអត្រាកំណើតប្រជាជនជាជម្រើសអទិភាព ខណៈមានស្រ្តីជប៉ុនតិចតួចបំផុតដែលចាប់អារម្មណ៍អំពីបញ្ហានេះ

BY
Pheakdey
March 28, 2023

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចធ្វើការដោះស្រាយបញ្ហាធ្លាក់ចុះនៃអត្រាកំណើតប្រជាជនជាជម្រើសអទិភាពមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ការសម្រេចដាក់ចេញផែនការខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលអត្រាកំណើតប្រជាជននៅជប៉ុនបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈនៅក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ គឺនៅក្នុងប្រទេសជប៉ុនទាំងមូលមានពលរដ្ឋកើតថ្មីមិនដល់ ៨០០,០០០នាក់នោះទេ។

ប្រភពខាងលើបានបន្តថា ស្របពេលដែលរដ្ឋាភិបាលជប៉ុនកំពុងមានការព្រួយបារម្ភចំពោះអត្រាកំណើតរបស់ប្រជាជនដែលកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនេះ គេបានសង្កេតឃើញថា មានពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសជប៉ុនតិចតួចបំផុតដែលបានចាប់អារម្មណ៍អំពីបញ្ហានេះ។ សូមបញ្ជាក់ជូនថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុនបានបន្តធ្លាក់ចុះក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នាបើគិតត្រឹឆ្នាំ ២០២២ ហើយនៅក្នុងសង្គមជប៉ុននាពេលបច្ចុប្បន្ននេះគឺពលរដ្ឋភាគច្រើនមិនសូវខ្វល់ខ្វាយចំពោះរឿងរៀបការឡើយ។ ចំពោះអ្នករៀបការរួចមួយចំនួនវិញក៏មិនមានគម្រោងយកកូនច្រើននាក់ដែរ ហើយជប៉ុនត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយដែលសម្បូរទៅដោយពលរដ្ឋជាមនុស្សចាស់ច្រើនជាងពលរដ្ឋវ័យក្មេង៕

អត្ថបទ៖ ភក្តី

ប្រភព៖បាងកកប៉ុស្តិ៍

 

Share This Post: