សិល្បៈ

MoonBin តារា K-POP បានរកឃើញថាបាត់បង់ជីវិតនៅក្នុង apartment ពេលនេះប៉ូលីសកំពុងតាមដានយ៉ាងយកចិត្តទុកដាក់!

BY
vichhicka
April 20, 2023

MoonBin ដែលជាសមាជិកក្រុម Astro ត្រូវរកឃើញថាបានបាត់បង់ជីវិតនៅ apartment របស់ខ្លួន។ ដំណឹងដ៏តក់ស្លុតមួយនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយផលិតកម្ម Fantagio ដែលជាអ្នកគ្រប់គ្រងរបស់ក្រុម Astro ដោយបានប្រកាសថា តារា K-pop Moonbin សមាជិកក្រុម Astro បានទទួលមរណភាពក្នុងអាយុ ២៥ឆ្នាំ។

យោងតាមសារព័ត៌មាន The Guardian ដែលដកស្រង់សម្តីប៉ូលីសបានរាយការណ៍ថា Moonbin បានរកឃើញថា បាត់បង់ជីវិតកាលពីល្ងាចថ្ងៃពុធ នៅក្នុង apartment របស់គាត់ក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល។ ការបាត់បង់ជីវិតរបស់តារា K-pop រូបនេះ ត្រូវបានបញ្ជាក់ ដោយអ្នកគ្រប់គ្រងក្រុម Astro នៅពេលដែលអ្នកគ្រប់គ្រងមិនអាចទាក់ទង Moonbin បាន ហើយបានទៅ apartment របស់លោក ដើម្បីទៅរកគាត់ តែនៅពេលអ្នកគ្រប់គ្រងក្រុមទៅដល់បែរជាឃើញ Moonbin បាត់បង់ជីវិតទៅហើយ។

ដោយឡែកចំពោះមូលហេតុនៃការបាត់បង់់ជីវិត គេនៅមិនទាន់រកឃើញនៅឡើយទេ ខណៈនៅក្នុងការស៊ើបអង្កេតលើករណីនេះ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានស្នើឲ្យអ្នកគ្រប់គ្នា កុំប៉ាន់ស្មានលើករណីមួយនេះផ្តេសផ្តាស ដើម្បីជាការគោរពដល់សិទ្ធិឯកជនរបស់ក្រុមគ្រួសារតារាប្រុសរូបនេះ។

គួរឲ្យដឹងដែរថា បើតាមប្រភពព័ត៌មាន Dispatch បានឱ្យដឹងថា បន្ទាប់ពីមានប្រគំតន្ដ្រីទេសចរណ៍នៅទីក្រុងបាងកក នៃប្រទេសថៃ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ តារាប្រុស Moon Bin ហាក់មានអារម្មណ៍មិនស្រួលខ្លួន ប៉ុន្ដែក៏ក្រោយមកក៏បានលើកឡើងថាខ្លួនមិនមានបញ្ហាអ្វីទេ ហើយក៏បានសុំទោសទៅកាន់អ្នកគាំទ្រ ដែលគាត់មិនអាចចូលទៅជិតអ្នកគាំទ្របាន៕

ប្រភព៖ theguardian, dipe.co.kr

Share This Post: