សិល្បៈ

លោក បញ្ញាសិទ្ធិ បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលសម្តេចតេជោបានជួយសង្គ្រោះម្តាយខ្លួន ក្រោយបែកធ្លាយការពិតជីវិតក្រៅឆាក

BY
vichhicka
April 21, 2023

ក្រោយទទួលបានដំណឹងថាតារាសំដែង បញ្ញាសិទ្ធ បាត់មុខពីវិស័យសិល្បៈ ដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយរបស់ខ្លួន សម្តេចតេជោ ហ៊ុនសែន បានកោតសរសើរពីទឹកចិត្តជាកតញ្ញូរបស់តារាប្រុសរូបនេះជាខ្លាំង។ ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដើម្បីឲ្យលោក បញ្ញាសិទ្ធិ ចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេលវេលា។

បន្ទាប់ពីទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ភ្លាម លោក បញ្ហាសិទ្ធិ បានបង្ហាញពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា « កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា សែនរំភើបណាស់។ អំពើល្អទេវតាដើរដី គឺលោកពុក និងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹង ហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក»។

គួររំលឹកផងដែរថ្មីៗនេះ មានបណ្ដាញផ្សព្វផ្សយព័ត៌មានក្នុងស្រុកមួយ បានលាតត្រដាងពីជីវិតពិតរបស់តារាសម្ដែងលោក បញ្ញាសិទ្ធ ក្រោយបាត់មុខលោកពីវិស័យសិល្បៈមួយរយៈ គឺដោយសារតារាប្រុសរូបនេះ ត្រូវបង្ខំចិត្ដធ្វើចំណាកស្រុកទៅប្រទេសថៃ រកការងារបន្ថែម ដើម្បីរកប្រាក់ព្យាបាលជំងឺម្ដាយខ្លួន៕

Share This Post: