សង្គម

មហាជនរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកតាម ក្រោយឃើញកូននេន ពន្លឺ ទ្រហោយំ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ

BY
vichhicka
April 25, 2023

បាត់ដំបង៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ប្រហែលជាបានស្គាល់គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម ស៊ាក់ ស៊ីន ដែលតែងតែបង្ហោះចែកចាយសកម្មភាពនានារបស់លោកនេនតូចៗទាំងសកម្មភាពសិក្សា និងសកម្មភាពទូទៅ ដើម្បីឲ្យមហាជនបានទស្សនា។

ថ្មីៗនេះ កព្រះតេជគុណ ស៊ាក់ ស៊ីន បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលបង្ហាញពីកូននេន ពន្លឺ យំតាមញោមម្តាយ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ ព្រោះតែនេនតូចបានបួសរៀន នៅឯសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ជាមួយព្រះតេជគុណ។ ដោយនៅក្នុងការបង្ហោះនោះមានខ្លឹមសារថា «ព្រោះតែភាពក្រ កូនបែកពីម៉ែឳ ដើម្បីមករកកន្លែងរៀនសូត្រ។ នរណាក៏ត្រូវការភាពកក់ក្ដៅ តែវាសនាបានតែប៉ុណ្ណឹង»។ ជាមួយគ្នានោះព្រះតេជគុណ ក៏មានសង្ឈដីការទៀតថា «អ្នកបួសយល់អារម្មណ៍នេះច្បាស់»។

យ៉ាងណាមិញបន្ទាប់ពីឃើញការបង្ហោះនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាន ចូលទៅសរសើរពីកូននេនតូច និងលើកទឹកចិត្តឲ្យកូននេនតូច ត្រូវខិតខំតស៊ូរៀនសូត្រ ឲ្យទទួលបានជោគជ័យនាថ្ងៃអនាគត៕

Share This Post: