សង្គម

ស្ថាបនិកសាលាដូង ប្រកាសសុំជំនួយពីមហាជន ក្រោយភ្លៀងធ្លាក់មួយមេធំ បណ្ដាលឱ្យលិចសាលាដូងនៅលើកំពូលភ្នំគីរីរម្យពិបាកដល់ក្មេងៗ

BY
srey nuch
April 27, 2023

ខេត្តកំពង់ស្ពឺ៖ ភ្លៀងមួយមេធំនៅគីរីរម្យ បណ្ដាលឱ្យលិចសាលាដូងរហូតដល់ពិបាកសម្រាប់ក្មេងៗរៀនសូត្រ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងទិដ្ឋភាពក្នុងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ បានជន់លិចដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។

ក្នុងគណនីហ្វេសប៊ុករបស់ លោក អ៊ុក វណ្ណដេ បានប្រកាសសុំជំនួយពីមហាជន ដែលមានលទ្ធភាព អាចជួយជាថវិកាបន្តិចបន្តួច ទៅតាមសទ្ធាជ្រះថ្លា ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះថា៖ « មហាជនដែលមានលទ្ធភាព សូមជួយម្នាក់មួយទ្បានធំតម្លៃ ៣៥ដុល្លារ ១០ទ្បាន free ១ទ្បាន (១ទ្បាន ៧គេប) រដូវភ្លៀងលិចសាលាដូងរហូតពិបាកសំរាប់ក្មេងៗ សូមប្រកាសត្រូវការដី ១០០ទ្បានសំរាប់បំពេញសាលាដូងយើង តោះជួយគ្នា ABA 012945252 OUK vanday សូមទង្វើប្រកបដោយកុសលនេះបានចំរើនដល់អ្នកនិងគ្រួសារ! Comment ចំនួនទ្បានដែលអ្នកអាចជួយ!»

ប្រភព៖ Van Day Ouk (អ្នកចម្បាំងសំរាម)

Share This Post: