សង្គម

ក្រោយក្លាយជាអភិបាលរងក្រុងអរិយក្សត្រ ធី សុវណ្ណថា បញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ

BY
srey nuch
April 28, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ធី សុវណ្ណថា​ បានបញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់មួយនេះ។

លោកស្រី ធី សុវណ្ណថា សរសររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់ “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបនាងខ្ញុំ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន។​»

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជ​រដ្ឋា​ភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល ដែលចុះហត្ថលេខាដោយសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ៕

Share This Post: