ឯកឧត្តម ហ៊ុន ជា អោយលោក ម៉ៃ សុគន្ធ សុំទោស លោកគ្រូ ហុងដា ភ្លាម ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យដាក់លោកគ្រូ ហុងដា
- May 1, 2023
កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នារិះគន់លោក ម៉ៃ សុគន្ធ យ៉ាងខ្លាំង បន្ទាប់ពីលោក ម៉ៃ សុគន្ធ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក និយាយមិនសមរម្យមកលើលោក Keisuke Honda ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ជុំវិញការបង្ហោះរបស់លោក ម៉ៃ សុគន្ធ ផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានប្រតិកម្មយ៉ាងខ្លាំង និងបានណែនាំឲ្យលោក ម៉ៃ សុគន្ធ ធ្វើការសុំទោសលោកគ្រូ ហុងដា ភ្លាមៗ។
ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមថា៖ «☝🏻មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែមុិចបានពូកែរដើរទើសតែគេចឹង ? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ ? ☝🏻ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតំម្លៃអីម៉ាតិចសោះហ្មង 👎🏻 ឈប់បានឈប់ទៅ 👍🏻វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់ ☝🏻❤️🇰🇭❤️🕊️🐉»។
ឯកឧត្តម បានបន្តទៀតថា៖ «☝🏻បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម 👍🏻😡 ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង ❤️🇰🇭កម្ពុជា ❤️🇰🇭 ❤️🕊️🐉 កាន់តែលឿនកាន់តែល្អ 👍🏻😡😡😡 ម៉ៃ សុគន្ធ ☝🏻😡»៕
- Share This Post: