សង្គម

កីឡាករបាល់ទះកម្ពុជា ឈាង ភារ័ត្ន បាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះខ្លាចប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួត

BY
srey nuch
May 8, 2023

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យបាល់ទះនៅកម្ពុជា បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ ហើយនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស។

បើក្រឡេកមកមើល សមាជិកក្រុមជម្រើសជាតិបាល់ទះកីឡាករឈាង ភារ័ត្ននេះវិញ គួរឱ្យសោកសង្រេងណាស់ បានបាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះហេតុថា ខ្លាចប៉ះពាល់ក្នុងការប្រកួត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ « ដើម្បីជាតិ! សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា តួនាទីលីប្រូ កីឡាករឈាង ភារ័ត្ន បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ដោយហេតុថាខ្លាច ភារ័ត្ន ប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួតបាន។ ដំណឹងសោកសៅនេះទើបតែទម្លាយក្រោយពេល កម្ពុជា យកឈ្នះថៃឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ សូមចូលរួមរំលែកទុក្ខផង »

ប្រភព៖ Kanharith Khieu

Share This Post: